
ខ្លាំងបាត់! ស្រីស្អាតត្រូវចាប់ខ្លួននៅក្លឹបរ៉ក់កាលពីយប់មិញយកទៅដល់ស្នងការក្រុងភ្នំពេញហើយនៅឆ្លៀត Live Videoចេញពីស្នងការបានទៀត។ គួរបញ្ជាក់ថា កាលពីយប់មិញនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចម្រុះ បេីកប្រតិបត្តិការលក្ខណៈទ្រុងទ្រាយធំ ឆ្មក់ឆែកឆេរ តាមបន្ទប់ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក Rock នៅផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាវេលាម៉ោង០២:៣០នាទីទាបភ្លឺនេះ!
តួលេខបឋមរបស់សមត្ថកិច្ច មនុស្សប្រុសស្រីជាង២០០នាក់ ត្រូវបានឃាត់ខ្លួន ដកហូតថ្នាំញៀនតាមបន្ទប់ គ្រប់ប្រភេទ (មានគ្រាប់ មានម៉្សៅ មានប្រភេទក្រាម -ល-) ជាច្រេីនកញ្ចប់ និងទាន់ដឹងចំនួន រួមទាំងឧបករណ៍សម្រាប់ប្រេីប្រាស់ជាច្រេីនទៀត បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីសាកសួរអត្តសញ្ញាណ និងរងចាំបន្តនីតិវិធី។